Tag Archives: Khmer Pali

អក្ខរប្បភេទ (តចប់)

នៅក្នុងការសិក្សាអក្ខរប្បភេទបន្តទៅនេះ នឹងមិនអធិប្បាយអំពី ទីឃៈ រស្សៈ ឬនិគ្គហិត ទៀតឡើយ ព្រោះបានអធិប្បាយទុកខាងដើមរួចហើយ ។ គរុ និង លហុ គរុ “ធ្ងន់, យូរ” គឺអក្ខរៈដែលត្រូវអានឲ្យមានសម្លេងធ្ងន់ដោយសង្ខេបមាន ៣ យ៉ាងគឺ ទីឃគរុ១ សំយោគគរុ១ និគ្គហិតគរុ១ ។ -ទីឃគរុ សំដៅយកស្រៈទីឃៈ ៥តួគឺ អា ឦ ឩ ឯ ឱ ។ ទោះប្រើជាស្រៈនិស្ស័យ គឺ កា កី កូ កេ កោ ជាដើម ក៏ហៅថា ទីឃគរុដែរ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , | Leave a comment

រៀនអានភាសាបាលី

បន្ទាប់ពីស្គាល់អក្ខរៈ ឬអក្សរ ៤១ តួ (ស្រៈ ៨ តួ និងព្យញ្ជនៈ៣៣តួ) ហើយ អ្នកសិក្សាភាសាបាលី គប្បីសិក្សាអំពីឋាន និងករណៈនៃអក្ខរៈ, ឃោសាឃោសៈ និងអក្ខរប្បភេទ ដើម្បីអានបាលីភាសា​ឲ្យបានត្រឹមត្រូវ ។ ចំពោះឋាននៃអក្ខរៈ និងករណៈនៃអក្ខរៈ ត្រូវបានបង្ហាញរួចមកហើយ ។ បន្ទាប់​ពីនេះ នឹងបង្ហាញអំពីឃោសាឃោសៈ និងអក្ខរប្បភេទជាបន្តបន្ទាប់ ។ ឃោសាឃោសៈ(ឃោសៈ និងអឃោសៈ) នៃអក្ខរៈ ៤១ តួ ប្រសិនបើប្រៀបធៀបរវាងភាសាបាលី និងភាសាខ្មែរយើង អឃោសៈ និងឃោសៈនេះ មានលំនាំ​ប្រហែលនឹងសំឡេង “អ” និងសំឡេង “អ៊”នៃព្យញ្ជនៈក្នុងភាសាខ្មែរ ប៉ុន្តែការអានមាន​ភាពខុសគ្នា​​ត្រង់ សំឡេង “អ”​ក្នងភាសាខ្មែរ … Continue reading

Posted in ទំព័រដើម, និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , | Leave a comment