Tag Archives: អក្ខរៈ

ព្យញ្ជនសំយោគ ឬព្យញ្ជនសញ្ញោគ “ព្យញ្ជនៈតម្រួត”

តើព្យញ្ជនៈណាខ្លះដែលអាចតម្រួត ហើយព្យញ្ជនៈណាខ្លះដែលមិនអាចតម្រួត? របៀបតម្រួតព្យញ្ជនៈ ។ ក) ព្យញ្ជនវគ្គៈ គឺតម្រួតលើព្យញ្ជនៈវគ្គតាមលំដាប់វគ្គៈរបស់ខ្លួនដូចតទៅនេះ៖ –កវគ្គៈ ព្យញ្ជនៈទី១ គឺ ក តម្រួតលើតួខ្លួនឯង និងលើទី២ គឺ ខ ដូចជា អក្កមតិ អក្ខរំ និងព្យញ្ជនៈទី៣ គឺ គ តម្រួតលើខ្លួនឯង និងលើព្យញ្ជនៈទី៤ គឺឃ ដូចជា អគ្គំ អគ្ឃតិ ហើយព្យញ្ជនៈទី៥ គឺ ង តម្រួតលើព្យញ្ជនៈទាំង៤តួក្នុងវគ្គរបស់ខ្លួនគឺ ក ខ គ ឃ ដូចជា អង្កយតិ ទង្ខតិ លិង្គយតិ លង្ឃយតិ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

ឋាននៃអក្ខរៈ ៤១ តួ

ឋាន “ទីតាំងដែលកើតសំឡេងនៃអក្ខរៈ” មាន ៦​ យ៉ាងគឺ កណ្ឋជៈ “ពួកអក្ខរៈដែលកើតក្នុងក” មាន៨តួគឺ អ អា ក ខ គ ឃ ង ហ តាលុជៈ “ពួកអក្ខរៈដែលកើតក្នុងពិតាន” មាន៨តួគឺ ឥ ឦ ច ឆ ជ ឈ ញ យ មុទ្ធជៈ “ពួកអក្ខរៈដែលកើតក្នុងក្បាល” មាន៧តួគឺ ដ ឋ ឌ ឍ ណ រ ឡ ទន្តជៈ “ពួកអក្ខរៈដែលកើតត្រង់ប្រទល់ធ្មេញ” មាន៧តួគឺ … Continue reading

Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged | Leave a comment

ព្យញ្ជនៈ

ព្យញ្ជនៈមានន័យថា (អក្ខរៈ) ធ្វើសេចក្តីឲ្យប្រាកដ ។ ព្យញ្ជនៈមាន ៣៣ តួ​ ហើយត្រូវ​បាន​បែង​ចែក​ជា​ពីរប្រភេទគឺ សុទ្ធព្យញ្ជនៈ ឬព្យញ្ជនៈគ គឺជាព្យញ្ជនៈដែលមិនទាន់ផ្សំជាមួយស្រៈ ពោលគឺមិនអាចបញ្ចេញ​សំឡេង​បាន ។ ឧទាហរណ៍ ពាក្យថា ការកោ បើសរសេរជាព្យញ្ជន​សុទ្ធបែបនេះ​ “ក៑ រ៑ ក៑” មិន​អាចអានបានទេ ។ ដើម្បីសម្រួលដល់ការរាប់ព្យញ្ជនៈ លោកបានសន្មតព្យញ្ជនៈ ៣៣ តួ ពី ក ដល់ ំ ហាក់ដូចជាមានស្រៈ អៈ នៅរួមជាមួយ ទើបអានកើតគឺ ក អានថា កៈ, ខ អានថា ក្ហៈ, គ … Continue reading

Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , | Leave a comment

អក្ខរវិធីទី១ (សមញ្ញាភិធាន)

អក្ខរៈ (=អក្សរ) បើប្រែតាមរូបសព្ទថា “ស្នាមគំនូសមិនរឹង, វិគ្គហៈថា (ពន្យល់ជាភាសា បាលីថា) ន ខរន្តីតិ > អក្ខរា (វណ្ណា)” ឬ “ស្នាមគំនូសមិនចេះអស់, វិគ្គហៈថា ន ខីយន្តិ = ខយំ ន បាបុណន្តីតិ > អក្ខរា (វណ្ណា) ” ។ អក្ខរៈ ដែលប្រែថា ស្នាមគំនូសមិនរឹង ព្រោះថា អក្ខរៈ ឬអក្សរជាស្នាមគំនូសទន់ ដែលគេអាចគូសទៅតាម​ចិត្តចង់បាន និងចាត់​ទុកជា​គ្រឿង​សម្គាល់​ក្នុងការកត់ត្រាភាសារបស់ជាតិនីមួយៗ ។ ឯអក្ខរៈ​ដែលប្រែថា ស្នាមគំនូស​មិនចេះអស់ ព្រោះថាថ្វីត្បិតតែអក្សរមានចំនួនតិច ប៉ុន្តែគេអាចកត់​ត្រាពាក្យសម្តី ឬភាសា​បាន​គ្មានចំនួនកំណត់ ។ … Continue reading

Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , | 1 Comment

អក្ខរនិទ្ទេស

អក្ខរនិទ្ទេស ជាការសម្តែងអំពីវិធីនិយាយរៀបរាប់ក្នុងអក្ខរៈ ដែលត្រូវបានចែកចេញជាពីរ​យ៉ាងគឺ សមញ្ញាភិធាន សម្តែងអំពីអក្ខរៈដែលជាស្រៈ និងព្យញ្ជនៈ ព្រមទាំងឋានករណៈ ១, សន្ធិបែបតអក្សរក្នុងបាលីភាសាដែលនៅក្នុងពាក្យដទៃឲ្យជាប់ជាមួយគ្នា ១ ។ (បាលីវេយ្យាករណ៍, ព្រះពុទ្ធវង្ស សេខ នាង)

Posted in អក្ខរនិទ្ទេស | Tagged , , | Leave a comment