Tag Archives: ប្រមាទ

ឱកាសមានជានិច្ចសម្រាប់អ្នកដឹងខ្លួន

ទ​ន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទំនើប មនុស្សដែលមិន​មានស្មារតីគ្រប់គ្រាន់ កាន់តែមានសេចក្តីប្រមាទ (សេចក្តីធ្វេសប្រហែស) កាន់តែមានសេចក្តីខ្ជិលច្រអូស សុខភាពកាន់តែអន់ថយ អាយុកាន់តែខ្លី ប៉ុន្តែទោះបីយ៉ាងណា អ្នកដែលមាន​សតិ គឺការរឭកជាប្រក្រតី មិនដែលហួសពេលឡើយ ។ ហេតុនេះ សូមជូនពុទ្ធភាសិតមួយ ទុកជាគ្រឿងពិចារណាដើម្បីអភិវឌ្ឍខ្លួន៖ យោ ច បុព្វេ បមជ្ជិត្វា        បច្ឆា សោ នប្បមជ្ជតិ សោ មំ លោកំ បភាសេតិ    អព្ភា មុត្តោវ ចន្ទិមា ។ (ប្រែថា) “អ្នកដែលប្រមាទ​(ធ្វេសប្រហែស)លើកមុនហើយ ដល់មកខាងក្រោយគេលែងប្រមាទ(ធ្វេសប្រហែស) នឹងញ៉ាំងលោកនេះ​ឲ្យភ្លឺ​បាន ដូចព្រះចន្ទផុតហើយ​ចាក​ពពកចាំងពន្លឺឲ្យភ្លឺច្បាស់ដូច្នោះឯង” ។ Advertisements

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | Leave a comment