Category Archives: អក្ខរនិទ្ទេស

ព្យញ្ជនសំយោគ ឬព្យញ្ជនសញ្ញោគ “ព្យញ្ជនៈតម្រួត”

តើព្យញ្ជនៈណាខ្លះដែលអាចតម្រួត ហើយព្យញ្ជនៈណាខ្លះដែលមិនអាចតម្រួត? របៀបតម្រួតព្យញ្ជនៈ ។ ក) ព្យញ្ជនវគ្គៈ គឺតម្រួតលើព្យញ្ជនៈវគ្គតាមលំដាប់វគ្គៈរបស់ខ្លួនដូចតទៅនេះ៖ –កវគ្គៈ ព្យញ្ជនៈទី១ គឺ ក តម្រួតលើតួខ្លួនឯង និងលើទី២ គឺ ខ ដូចជា អក្កមតិ អក្ខរំ និងព្យញ្ជនៈទី៣ គឺ គ តម្រួតលើខ្លួនឯង និងលើព្យញ្ជនៈទី៤ គឺឃ ដូចជា អគ្គំ អគ្ឃតិ ហើយព្យញ្ជនៈទី៥ គឺ ង តម្រួតលើព្យញ្ជនៈទាំង៤តួក្នុងវគ្គរបស់ខ្លួនគឺ ក ខ គ ឃ ដូចជា អង្កយតិ ទង្ខតិ លិង្គយតិ លង្ឃយតិ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

អក្ខរប្បភេទ (តចប់)

នៅក្នុងការសិក្សាអក្ខរប្បភេទបន្តទៅនេះ នឹងមិនអធិប្បាយអំពី ទីឃៈ រស្សៈ ឬនិគ្គហិត ទៀតឡើយ ព្រោះបានអធិប្បាយទុកខាងដើមរួចហើយ ។ គរុ និង លហុ គរុ “ធ្ងន់, យូរ” គឺអក្ខរៈដែលត្រូវអានឲ្យមានសម្លេងធ្ងន់ដោយសង្ខេបមាន ៣ យ៉ាងគឺ ទីឃគរុ១ សំយោគគរុ១ និគ្គហិតគរុ១ ។ -ទីឃគរុ សំដៅយកស្រៈទីឃៈ ៥តួគឺ អា ឦ ឩ ឯ ឱ ។ ទោះប្រើជាស្រៈនិស្ស័យ គឺ កា កី កូ កេ កោ ជាដើម ក៏ហៅថា ទីឃគរុដែរ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , | Leave a comment

អក្ខរប្បភេទ “ប្រភេទនៃអក្សរ”

អក្ខរប្បភេទ “ប្រភេទនៃអក្ខរៈ ឬអក្សរ” គឺគូនៃអក្សរដែលមានសូរជាទំនាស់នឹងគ្នា បើរាប់ជាគូមាន ៥ គូ បើរាប់រាយមាន ១០ យ៉ាងគឺ សិថិល, ធនិត, ទីឃៈ, រស្សៈ, គរុ, លហុ, និគ្គហិត, វិមុត្ត, សម្ពន្ធៈ​ និងវិវត្ថៈ ។ ១) សិថិល “សម្លេងធូរ មិនតឹង” គឺព្យញ្ជនៈដែលត្រូវអានឲ្យមានសម្លេងធូរ ចែកជា ២ ពួកគឺ សិថិលអឃោសៈ១ពួក សិថិលឃោសៈ១ពួក ។ ក. សិថិលអឃោសៈ “ព្យញ្ជនៈដែលមានសម្លេងធូរស្រួយ” មាន ៥ តួគឺ ក ច … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

រៀនអានភាសាបាលី

បន្ទាប់ពីស្គាល់អក្ខរៈ ឬអក្សរ ៤១ តួ (ស្រៈ ៨ តួ និងព្យញ្ជនៈ៣៣តួ) ហើយ អ្នកសិក្សាភាសាបាលី គប្បីសិក្សាអំពីឋាន និងករណៈនៃអក្ខរៈ, ឃោសាឃោសៈ និងអក្ខរប្បភេទ ដើម្បីអានបាលីភាសា​ឲ្យបានត្រឹមត្រូវ ។ ចំពោះឋាននៃអក្ខរៈ និងករណៈនៃអក្ខរៈ ត្រូវបានបង្ហាញរួចមកហើយ ។ បន្ទាប់​ពីនេះ នឹងបង្ហាញអំពីឃោសាឃោសៈ និងអក្ខរប្បភេទជាបន្តបន្ទាប់ ។ ឃោសាឃោសៈ(ឃោសៈ និងអឃោសៈ) នៃអក្ខរៈ ៤១ តួ ប្រសិនបើប្រៀបធៀបរវាងភាសាបាលី និងភាសាខ្មែរយើង អឃោសៈ និងឃោសៈនេះ មានលំនាំ​ប្រហែលនឹងសំឡេង “អ” និងសំឡេង “អ៊”នៃព្យញ្ជនៈក្នុងភាសាខ្មែរ ប៉ុន្តែការអានមាន​ភាពខុសគ្នា​​ត្រង់ សំឡេង “អ”​ក្នងភាសាខ្មែរ … Continue reading

Posted in ទំព័រដើម, និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , | Leave a comment

ករណៈនៃអក្ខរៈ៤១តួ

ករណៈ “ដំណើរឬលំនាំដែលធ្វើនូវសំឡេងនៃអក្ខរៈ”​ គឺជាបែបនៃការហ្វឹកហាត់បញ្ចេញសំឡេង មាន៤លំនាំគឺ ជិវ្ហាមជ្ឈំ “ត្រង់ពាក់កណ្តាលអណ្តាត” គឺអក្សរដែលមានលំនាំសំឡេងត្រង់ពាក់កណ្តាល​អណ្តាត់ មាន៨តួគឺ ឥ ឦ ចឆជឈញ យ ជិវ្ហោបគ្គំ “ឲ្យរលាស់ចុងអណ្តាតចូល” គឺអក្សរដែលមានលំនាំធ្វើសំឡេងឲ្យរលាស់ចុង​អណ្តាតចូល មាន៧តួួគឺ ដឋឌឍណ រ ឡ ជិវ្ហគ្គំ ” ត្រង់ចុងអណ្តាត” គឺអក្សរដែលមានលំនាំសំឡេងត្រង់ចុងអណ្តាត មាន៧តួគឺ តថទធន លស សកដ្ឋានំ “តាមឋានសំឡេងរបស់ខ្លួនស្រាប់” គឺអក្សរដែលមានលំនាំសំឡេងតាមទីតាំង​កើតសំឡេងរបស់ខ្លួនៗ មាន១៩តួគឺ កណ្ឋជៈ “កើតក្នុងក” ៨តួគឺ អអា កខគឃង ហ, ឱដ្ឋជៈ “កើតត្រង់ប្រទល់បបូរមាត់” ៧តួគឺ ឧឩ … Continue reading

Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged | Leave a comment

ឋាននៃអក្ខរៈ ៤១ តួ

ឋាន “ទីតាំងដែលកើតសំឡេងនៃអក្ខរៈ” មាន ៦​ យ៉ាងគឺ កណ្ឋជៈ “ពួកអក្ខរៈដែលកើតក្នុងក” មាន៨តួគឺ អ អា ក ខ គ ឃ ង ហ តាលុជៈ “ពួកអក្ខរៈដែលកើតក្នុងពិតាន” មាន៨តួគឺ ឥ ឦ ច ឆ ជ ឈ ញ យ មុទ្ធជៈ “ពួកអក្ខរៈដែលកើតក្នុងក្បាល” មាន៧តួគឺ ដ ឋ ឌ ឍ ណ រ ឡ ទន្តជៈ “ពួកអក្ខរៈដែលកើតត្រង់ប្រទល់ធ្មេញ” មាន៧តួគឺ … Continue reading

Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged | Leave a comment

ព្យញ្ជនៈ

ព្យញ្ជនៈមានន័យថា (អក្ខរៈ) ធ្វើសេចក្តីឲ្យប្រាកដ ។ ព្យញ្ជនៈមាន ៣៣ តួ​ ហើយត្រូវ​បាន​បែង​ចែក​ជា​ពីរប្រភេទគឺ សុទ្ធព្យញ្ជនៈ ឬព្យញ្ជនៈគ គឺជាព្យញ្ជនៈដែលមិនទាន់ផ្សំជាមួយស្រៈ ពោលគឺមិនអាចបញ្ចេញ​សំឡេង​បាន ។ ឧទាហរណ៍ ពាក្យថា ការកោ បើសរសេរជាព្យញ្ជន​សុទ្ធបែបនេះ​ “ក៑ រ៑ ក៑” មិន​អាចអានបានទេ ។ ដើម្បីសម្រួលដល់ការរាប់ព្យញ្ជនៈ លោកបានសន្មតព្យញ្ជនៈ ៣៣ តួ ពី ក ដល់ ំ ហាក់ដូចជាមានស្រៈ អៈ នៅរួមជាមួយ ទើបអានកើតគឺ ក អានថា កៈ, ខ អានថា ក្ហៈ, គ … Continue reading

Posted in និទ្ទេសមាលា, បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , | Leave a comment