Category Archives: ចំណេះដឹងនានា

ឱកាសមានជានិច្ចសម្រាប់អ្នកដឹងខ្លួន

ទ​ន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទំនើប មនុស្សដែលមិន​មានស្មារតីគ្រប់គ្រាន់ កាន់តែមានសេចក្តីប្រមាទ (សេចក្តីធ្វេសប្រហែស) កាន់តែមានសេចក្តីខ្ជិលច្រអូស សុខភាពកាន់តែអន់ថយ អាយុកាន់តែខ្លី ប៉ុន្តែទោះបីយ៉ាងណា អ្នកដែលមាន​សតិ គឺការរឭកជាប្រក្រតី មិនដែលហួសពេលឡើយ ។ ហេតុនេះ សូមជូនពុទ្ធភាសិតមួយ ទុកជាគ្រឿងពិចារណាដើម្បីអភិវឌ្ឍខ្លួន៖ យោ ច បុព្វេ បមជ្ជិត្វា        បច្ឆា សោ នប្បមជ្ជតិ សោ មំ លោកំ បភាសេតិ    អព្ភា មុត្តោវ ចន្ទិមា ។ (ប្រែថា) “អ្នកដែលប្រមាទ​(ធ្វេសប្រហែស)លើកមុនហើយ ដល់មកខាងក្រោយគេលែងប្រមាទ(ធ្វេសប្រហែស) នឹងញ៉ាំងលោកនេះ​ឲ្យភ្លឺ​បាន ដូចព្រះចន្ទផុតហើយ​ចាក​ពពកចាំងពន្លឺឲ្យភ្លឺច្បាស់ដូច្នោះឯង” ។

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | Leave a comment

បុណ្យវិសាខបូជា

បុណ្យវិសាខបូជា គឺជាអនុស្សរណកិច្ចមួយនៅក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជនទាំងឡាយ គប្បីសិក្សា និងតាំងចិត្តឲ្យជ្រះថ្លាដើម្បីមហាកុសលទាំងពួង ។ ពិធីនេះ​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃ ១៥ កើត​ ​ពេញបូណ៌មី ខែវិសាខ ដើម្បីរឭកដល់៖ ១) ថ្ងៃដែលព្រះពោធិសត្វទ្រង់​ប្រសូត ២) ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ៣) ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ។ ហេតុដូច​នេះ អ្នកបា្រថ្នាចង់ចេះដឹងអំពីបុណ្យវិសាខបូជាល្មមយល់ចូលចិត្តបាន គប្បីទាញយកឯកសារដែលបានប្រមួលរៀបរៀងខាងក្រោមនេះ កិច្ចការស្រាវជ្រាវអំពី បុណ្យវិសាខបូជា សូមអនុមោទនា!!!

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | 2 Comments

អភិធានប្បទីបិកា (បទានុក្រមបាលី)

សូមចុចលើពាក្យ “pali-dictionary” ខាងក្រោម ដើម្បីទាញយកឯកសារ Pali.Dictionary

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , | Leave a comment