Category Archives: គោលបំណង

គោលបំណង

ប្លកនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សព្វផ្សាយពង្រីកពុទ្ធិខាងបាលីភាសាដល់​សាធារណជនដែលប្រាថ្នាចង់ចេះភាសាបាលី ដើម្បីអភិរក្ស និងអភិវឌ្ឍអក្សរសាស្រ្តជាតិ ។ ជាង​នេះទៀត ការសិក្សាភាសានេះឲ្យបានច្បាស់លាស់ រមែងជួយដល់ការឈ្វេងយល់​ព្រះ​ពុទ្ធវចនៈ​ឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រោះថា ព្រះពុទ្ធោវាទ ឬព្រះត្រៃបិដកទាំងអស់​សុទ្ធតែត្រូវបានសម្តែងជាបាលីភាសា ។ ជាក់ស្តែង ក្រុមជំនុំព្រះត្រៃបិដកខ្មែរយើង ដែល​អាចប្រែព្រះបាលីជាភាសាខ្មែរបាន ក៏អាស្រ័យពុទ្ធិខាងភាសាបាលីនេះឯង ។ ម្យ៉ាងទៀត​នោះ នៅក្នុងភាសាខ្មែរយើង មានពាក្យកម្ចីពីបាលីភាសាយ៉ាងច្រើន ដូចជា វត្ត, អារាម, ព្រះ​រាជា, ព្រះរាជវាំង, មាតាបិតា, បុត្តធីតា, ខន្តី, មនុស្ស, ជន, បុរស, វិថី ។ល។ ដូចនេះ ខេមរជន គប្បីសិក្សាភាសាបាលី ដែលជាការរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណជាតិខ្មែរ ។

Posted in គោលបំណង | Tagged | Leave a comment