Author Archives: moeunsopheak2

ព្យញ្ជនសំយោគ ឬព្យញ្ជនសញ្ញោគ “ព្យញ្ជនៈតម្រួត”

តើព្យញ្ជនៈណាខ្លះដែលអាចតម្រួត ហើយព្យញ្ជនៈណាខ្លះដែលមិនអាចតម្រួត? របៀបតម្រួតព្យញ្ជនៈ ។ ក) ព្យញ្ជនវគ្គៈ គឺតម្រួតលើព្យញ្ជនៈវគ្គតាមលំដាប់វគ្គៈរបស់ខ្លួនដូចតទៅនេះ៖ –កវគ្គៈ ព្យញ្ជនៈទី១ គឺ ក តម្រួតលើតួខ្លួនឯង និងលើទី២ គឺ ខ ដូចជា អក្កមតិ អក្ខរំ និងព្យញ្ជនៈទី៣ គឺ គ តម្រួតលើខ្លួនឯង និងលើព្យញ្ជនៈទី៤ គឺឃ ដូចជា អគ្គំ អគ្ឃតិ ហើយព្យញ្ជនៈទី៥ គឺ ង តម្រួតលើព្យញ្ជនៈទាំង៤តួក្នុងវគ្គរបស់ខ្លួនគឺ ក ខ គ ឃ ដូចជា អង្កយតិ ទង្ខតិ លិង្គយតិ លង្ឃយតិ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

អក្ខរប្បភេទ (តចប់)

នៅក្នុងការសិក្សាអក្ខរប្បភេទបន្តទៅនេះ នឹងមិនអធិប្បាយអំពី ទីឃៈ រស្សៈ ឬនិគ្គហិត ទៀតឡើយ ព្រោះបានអធិប្បាយទុកខាងដើមរួចហើយ ។ គរុ និង លហុ គរុ “ធ្ងន់, យូរ” គឺអក្ខរៈដែលត្រូវអានឲ្យមានសម្លេងធ្ងន់ដោយសង្ខេបមាន ៣ យ៉ាងគឺ ទីឃគរុ១ សំយោគគរុ១ និគ្គហិតគរុ១ ។ -ទីឃគរុ សំដៅយកស្រៈទីឃៈ ៥តួគឺ អា ឦ ឩ ឯ ឱ ។ ទោះប្រើជាស្រៈនិស្ស័យ គឺ កា កី កូ កេ កោ ជាដើម ក៏ហៅថា ទីឃគរុដែរ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , | Leave a comment

អក្ខរប្បភេទ “ប្រភេទនៃអក្សរ”

អក្ខរប្បភេទ “ប្រភេទនៃអក្ខរៈ ឬអក្សរ” គឺគូនៃអក្សរដែលមានសូរជាទំនាស់នឹងគ្នា បើរាប់ជាគូមាន ៥ គូ បើរាប់រាយមាន ១០ យ៉ាងគឺ សិថិល, ធនិត, ទីឃៈ, រស្សៈ, គរុ, លហុ, និគ្គហិត, វិមុត្ត, សម្ពន្ធៈ​ និងវិវត្ថៈ ។ ១) សិថិល “សម្លេងធូរ មិនតឹង” គឺព្យញ្ជនៈដែលត្រូវអានឲ្យមានសម្លេងធូរ ចែកជា ២ ពួកគឺ សិថិលអឃោសៈ១ពួក សិថិលឃោសៈ១ពួក ។ ក. សិថិលអឃោសៈ “ព្យញ្ជនៈដែលមានសម្លេងធូរស្រួយ” មាន ៥ តួគឺ ក ច … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

ឱកាសមានជានិច្ចសម្រាប់អ្នកដឹងខ្លួន

ទ​ន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទំនើប មនុស្សដែលមិន​មានស្មារតីគ្រប់គ្រាន់ កាន់តែមានសេចក្តីប្រមាទ (សេចក្តីធ្វេសប្រហែស) កាន់តែមានសេចក្តីខ្ជិលច្រអូស សុខភាពកាន់តែអន់ថយ អាយុកាន់តែខ្លី ប៉ុន្តែទោះបីយ៉ាងណា អ្នកដែលមាន​សតិ គឺការរឭកជាប្រក្រតី មិនដែលហួសពេលឡើយ ។ ហេតុនេះ សូមជូនពុទ្ធភាសិតមួយ ទុកជាគ្រឿងពិចារណាដើម្បីអភិវឌ្ឍខ្លួន៖ យោ ច បុព្វេ បមជ្ជិត្វា        បច្ឆា សោ នប្បមជ្ជតិ សោ មំ លោកំ បភាសេតិ    អព្ភា មុត្តោវ ចន្ទិមា ។ (ប្រែថា) “អ្នកដែលប្រមាទ​(ធ្វេសប្រហែស)លើកមុនហើយ ដល់មកខាងក្រោយគេលែងប្រមាទ(ធ្វេសប្រហែស) នឹងញ៉ាំងលោកនេះ​ឲ្យភ្លឺ​បាន ដូចព្រះចន្ទផុតហើយ​ចាក​ពពកចាំងពន្លឺឲ្យភ្លឺច្បាស់ដូច្នោះឯង” ។

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | Leave a comment

បុណ្យវិសាខបូជា

បុណ្យវិសាខបូជា គឺជាអនុស្សរណកិច្ចមួយនៅក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជនទាំងឡាយ គប្បីសិក្សា និងតាំងចិត្តឲ្យជ្រះថ្លាដើម្បីមហាកុសលទាំងពួង ។ ពិធីនេះ​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃ ១៥ កើត​ ​ពេញបូណ៌មី ខែវិសាខ ដើម្បីរឭកដល់៖ ១) ថ្ងៃដែលព្រះពោធិសត្វទ្រង់​ប្រសូត ២) ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ៣) ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ។ ហេតុដូច​នេះ អ្នកបា្រថ្នាចង់ចេះដឹងអំពីបុណ្យវិសាខបូជាល្មមយល់ចូលចិត្តបាន គប្បីទាញយកឯកសារដែលបានប្រមួលរៀបរៀងខាងក្រោមនេះ កិច្ចការស្រាវជ្រាវអំពី បុណ្យវិសាខបូជា សូមអនុមោទនា!!!

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , , , | 2 Comments

អភិធានប្បទីបិកា (បទានុក្រមបាលី)

សូមចុចលើពាក្យ “pali-dictionary” ខាងក្រោម ដើម្បីទាញយកឯកសារ Pali.Dictionary

Posted in ចំណេះដឹងនានា, ទំព័រដើម | Tagged , | Leave a comment

អំពី “ស៊យ,ហេង,ឆ្នែង,ស្វាក់” ដោយសម្តេចសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Posted in ទំព័រដើម | Tagged | Leave a comment