Monthly Archives: November 2014

ព្យញ្ជនសំយោគ ឬព្យញ្ជនសញ្ញោគ “ព្យញ្ជនៈតម្រួត”

តើព្យញ្ជនៈណាខ្លះដែលអាចតម្រួត ហើយព្យញ្ជនៈណាខ្លះដែលមិនអាចតម្រួត? របៀបតម្រួតព្យញ្ជនៈ ។ ក) ព្យញ្ជនវគ្គៈ គឺតម្រួតលើព្យញ្ជនៈវគ្គតាមលំដាប់វគ្គៈរបស់ខ្លួនដូចតទៅនេះ៖ –កវគ្គៈ ព្យញ្ជនៈទី១ គឺ ក តម្រួតលើតួខ្លួនឯង និងលើទី២ គឺ ខ ដូចជា អក្កមតិ អក្ខរំ និងព្យញ្ជនៈទី៣ គឺ គ តម្រួតលើខ្លួនឯង និងលើព្យញ្ជនៈទី៤ គឺឃ ដូចជា អគ្គំ អគ្ឃតិ ហើយព្យញ្ជនៈទី៥ គឺ ង តម្រួតលើព្យញ្ជនៈទាំង៤តួក្នុងវគ្គរបស់ខ្លួនគឺ ក ខ គ ឃ ដូចជា អង្កយតិ ទង្ខតិ លិង្គយតិ លង្ឃយតិ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , , | Leave a comment

អក្ខរប្បភេទ (តចប់)

នៅក្នុងការសិក្សាអក្ខរប្បភេទបន្តទៅនេះ នឹងមិនអធិប្បាយអំពី ទីឃៈ រស្សៈ ឬនិគ្គហិត ទៀតឡើយ ព្រោះបានអធិប្បាយទុកខាងដើមរួចហើយ ។ គរុ និង លហុ គរុ “ធ្ងន់, យូរ” គឺអក្ខរៈដែលត្រូវអានឲ្យមានសម្លេងធ្ងន់ដោយសង្ខេបមាន ៣ យ៉ាងគឺ ទីឃគរុ១ សំយោគគរុ១ និគ្គហិតគរុ១ ។ -ទីឃគរុ សំដៅយកស្រៈទីឃៈ ៥តួគឺ អា ឦ ឩ ឯ ឱ ។ ទោះប្រើជាស្រៈនិស្ស័យ គឺ កា កី កូ កេ កោ ជាដើម ក៏ហៅថា ទីឃគរុដែរ … Continue reading

Posted in បាលីវេយ្យាករណ៍, អក្ខរនិទ្ទេស | Tagged , , , | Leave a comment